នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១២ថ្ងៃត្រង់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមការងារកសិកម្មចុះពិនិត្យសកម្មភាពក្រុមការងារគ្រឿងចក្រផ្តួលរំលំដើមដូងប្រេងដែលបានដាំកាលពីឆ្នាំ១៩៩៦ ដើម្បីដាំដុះថ្មីឡើងវិញ។ នៅក្នុងគម្រោងឆ្នាំ២០២៥ ត្រូវដាំចំនួន៦០,០០០ដើម បច្ចុប្បន្នអនុវត្តន៍បានចំនួន ៥៦,៥៥៨ដើម ស្មើនឹង ៩៤% ។ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានអំពាវនាវដល់ជនទាំងឡាយណាដែលមានបំណងចង់រំលោភ បំពានយកដីចំការដូងប្រេងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ ត្រូវគិតគូរពិចារណាឱ្យបានល្អិតល្អន់ឡើងវិញ ព្រោះបើគម្រោងដាំដុះនេះ ត្រូវបរាជ័យ និងបោះបង់ចោលនោះ គឺព្រះរាជាណាចក្រកម្ពុជា មិនមានចំការដូងប្រេងទៀតទេ ចំពោះបុគ្គលិក កម្មករ ប្រជាជន ដែលរស់នៅអាស្រ័យផលពីចំការដូងប្រេងនេះនឹងត្រូវបាត់បង់ការងារ បាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់។ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី មានគម្រោងកាប់សម្អាត និងដាំដុះឡើងវិញតាមការគ្រោងទុកដូចខាងក្រោម៖
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា